លេខ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. បា. ) គំនូសប្រាប់ចំនួនសំខ្យា ។
ឧទាហរណ៍៖ លេខ ១, ២, . . . ៩,១០ ។
លេខចតុព្វិធ ( ល៉េក-ចៈតុប-ពិត ) លេខ៤យ៉ាងគឺ លេខបូក, លេខសង, លេខគុណ, លេខចែក ។ លេខផា ( ព. សា. ) លេខនព្វន្ត ( បុរាណច្រើនប្រើក្នុងក្បួនហោរ ) ។ លេខយ័ន្ត ( ព. បុ. ) លេខដែលគេសរសេរចុះក្នុងយ័ន្តត្រង់កន្លែងដែលត្រូវចុះលេខ
ឧទាហរណ៍៖ ចេះលេខយ័ន្តមន្តអាគម ។
លេខវិជ្ជា ឬ —វិទ្យា ( ល៉េខ:— ) វិជ្ជាសម្រាប់គិតចំនួន, វិជ្ជានព្វន្ត ។ លេខវិញ្ញូ, —វិទ, —វិទូ ( ល៉េខ:— ) អ្នកចេះលេខវិជ្ជា, អ្នកពូកែខាងវិជ្ជានព្វន្ត ។ មេលេខ មេទន្ទេញក្នុងលេខវិជ្ជា, មេនព្វន្ត ។ ល ។
( សំ. បា. ) ការសរសេរ; ការគូស, គូរ, វាស; គំនូរ; ស្នាម, គំនូស; អក្សរ; សំបុត្រ, ចុតហ្មាយ; គ្រឿងសម្គាល់; ទេវតា; . . .។ លេខចុណ្ណិកា ដី-ស; ជក់សម្រាប់គូរ, សម្រាប់លាបថ្នាំ ។ លេខបត្រ ឬ លេខ្យ— ( ស៉េខ:ប័ត ឬ ល៉េខ្យ:— ) ក្រដាសសរសេរ; សៀវភៅសម្រាប់សរសេរ ។ លេខភណ្ឌ ( លេខៈភ័ន ) ប្រដាប់សម្រាប់ប្រើការសរសេរ មានប៉ាកកានិងខ្មៅដៃជាដើម ។
ឧទាហរណ៍៖ អ្នករៀនត្រូវមានលេខភណ្ឌឲ្យសព្វគ្រប់ កុំឲ្យខ្វះនេះខ្វះនោះ ។
លេខហារិន ឬ —ហារី បុរសអ្នកនាំសំបុត្រ, អ្នករត់សំបុត្រ, បុរសប្រៃសណីយ៍; បើស្ត្រីជា លេខហារិនី ។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖