Posted on Leave a comment

តើពាក្យ «លេខាធិការ» មានន័យដូចម្ដេច ?


លេខាធិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឬ បា. ស. ; < សំ. បា. លេខ ឬ លេខា + អធិការ ) ស្មៀនធំរបស់អធិបតីក្រសួង, ស្មៀនអ្នកត្រួតត្រាលើពួកស្មៀន, ចាងហ្វាងស្មៀន ។ សព្វថ្ងៃ ប្រើជាថ្នាក់ឋានន្តរនៃអ្នករាជការរដ្ឋបាលក្នុងក្របខ័ណ្ឌជាន់កណ្ដាល ស្មើគ្នានឹងលេខានុការ ឬ ស្មៀនធម្មតា ហៅថា លេខាធិការ ( បារ. Secrétaire ) ឬហៅឲ្យពេញទាំងអស់ថា លេខាធិការនៃការិយាល័យ និងខេត្ត (បារ. Secrétaire des Bureaux et des Provinces); បើស្ត្រីជា លេខាធិការិកា ។ (ម. ព. លេខា បន្ថែម) ។ លេខាធិការិកា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply