លេច
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញពីទីកំបាំង ។
ឧទាហរណ៍៖ ស្រាប់តែឃើញលេចប្លឹមពីក្នុងព្រៃមក។
ជ្រាបហូរចេញ ។
ឧទាហរណ៍៖ ទឹកលេចពីភ្លឺស្រែ។
លៀនចេញ ឬទុលចេញ ។
ឧទាហរណ៍៖ គ្រាប់ឈើដុះលេចពន្លកពីក្នុងដី។
ធ្លាយឬលាន់ចេញ ផ្សាយចេញ ។
ឧទាហរណ៍៖ លេចសម្ដី លេចដំណឹង ។
បង្ហាញមុខ ឬចេញមុខឲ្យឃើញ ។
ឧទាហរណ៍៖ ចុះទើបនឹងលេចមុខមកពីណាហ្នឹង ? (ព. ស្ន.)
ដើរលេចវាលចូលព្រៃ លេចព្រៃចូលវាល ដើរផុតពីទីវាលចូលក្នុងព្រៃ ចេញពីព្រៃចូលក្នុងវាលទៀត ។ លេចឮ លេចដំណឹងឮដល់ ។ល។ ព. ទ. បុ. លេចទឹកលេចត្រី ការកំបាំងតែហើបចេញ ឮដល់មនុស្សម្នាក់ហើយ ច្រើនតែលេចឮតទៅទៀត (ស្រដៀងគ្នានឹង ក្អែកមួយជាក្អែកដប់ ដែរ) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំបៅមួយប្រភេទ កើតនៅបាតជើង ឬកែងជើងលៀនសាច់រឹងចេញមក។
ឧទាហរណ៍៖ កើតដំបៅលេច ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនគត់។
ឧទាហរណ៍៖ ក្អមលេច ផ្ទះលេច ការុងលេច ។
ព. ប្រ. មាត់លេច មាត់រអិលចេះតែធ្លាយសម្ដីចេញទៅទប់មិនទាន់។
ឧទាហរណ៍៖ មនុស្សមាត់លេច (និយាយថា មាត់ដាច ក៏បាន) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖