Posted on Leave a comment

តើពាក្យ «លេស» មានន័យដូចម្ដេច ?


លេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុបន្តិចបន្តួច; ការតូចតាច; ពុត; កិច្ចកល, ឧបាយ, ហេតុជាគ្រឿងអាង ។
ឧទាហរណ៍៖ យកជំងឺបន្តិចបន្តួចជាលេស ឈប់មិនទៅធ្វើការ; អាងកូនក្មេងជាលេស ។

                    លេសភាព ( លេស:ភាប ) ភាវ:នៃលេស, ដំណើរលេស ។ លេសមត្ត ឬ—មាត្រ ( លេស:ម៉ាត់ឬ —មាត ) ការយកលេសជាប្រមាណ, ជាដុំកំភួន; ដំណើរត្រឹមតែលេស ។ លេសាបទេស (—ប៉:ទេស; < លេស + អបទេស “ការអាង” ) ការអាងលេស, ដំណើរយកលេសជាអាង ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. លេឝ ) តិច, តិចតួច; តូច, ឆ្មារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply