Posted on Leave a comment

តើពាក្យ «លោកន្តរនរក» មានន័យដូចម្ដេច ?


លោកន្តរនរក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. លោក + អន្តរ “ចន្លោះ” + នរក “រណ្ដៅ”) រណ្ដៅនៅក្នុងចន្លោះនៃលោក ជាឈ្មោះរណ្ដៅនរក ដែលសត្វជាបុថុជ្ជនប្រភេទខ្លះប្រកាន់ឧច្ឆេទទិដ្ឋិ ជឿស៊ប់ថាគ្មានបុណ្យ គ្មានបាបសួគ៌នរកអ្វីទេ សត្វស្លាប់ទៅក៏សូន្យឈឹងឥតមានជាតិកំណើតតទៅទៀតឡើយ, នរកនេះកើតមានព្រោះលទ្ធិនោះឯង ។ ល ។ (ព. ពុ. ) ។
ឧទាហរណ៍៖​​ លទ្ធិពុទ្ធនិយមថា សត្វជាបុថុជ្ជនណាដែលប្រកាន់ជឿថាស្លាប់ទៅសូន្យឥតមានជាតិកំណើតតទៅទៀតទេ, បុថុជ្ជននោះ កាលបើស្លាប់ក៏តែងតែកើតក្នុងលោកន្តរនរក ភ្លើងប្រល័យកប្បក៏ពុំឆេះរំលាយនរកនោះឡើយ (ព. បុ. ហៅ និព្វាននរក) ។ មើលក្នុងពាក្យ លោក ទៀតផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply