លោកិយ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. លៅកិក, លៅក្យ) ដែលមានក្នុងលោក; ដែលជាប់ទាក់ទងដោយលោក; សម្រាប់លោក ។ ព. ផ្ទ. លោកុត្តរ ។ ប្រើជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ. ថ. —កិយ៉:, ដូចជា : លោកិយចិត្ត ចិត្តរបស់លោកិយសត្វ។ លោកិយជន ឬ —មហាជន ជនឬមហាជនដែលមានក្នុងលោក ។ លោកិយទ្រព្យ ឬ —សម្បត្តិ ទ្រព្យឬសម្បត្តិសម្រាប់លោកិយជន។ លោកិយធម៌ ធម៌សម្រាប់លោកិយសត្វធម្មតា ឬសណ្ដាប់ធ្នាប់របស់លោកិយសត្វ ។ លោកិយសត្ត ឬ —សត្វ សត្វដែលមានក្នុងលោក ។ លោកិយសទ្ធា ជំនឿរបស់លោកិយជន; ការជឿកម្មផលរបស់លោកិយជន ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖