Posted on Leave a comment

តើពាក្យ «លោហិត» មានន័យដូចម្ដេច ?


លោហិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ឈាម; (រ. ស. ) ។
ឧទាហរណ៍៖ ព្រះលោហិត ។

                       លោហិតធារា (─ត:─) ទឈាម គឺឈាមដែលហូរស្រោចសស្រាក់ ។ លោហិតនទី (—ត:ន:ទី ) ស្ទឹងឈាម គឺឈាមច្រើនដែលហូរហាក់ដូចជាស្ទឹង ព្រោះការច្បាំងកាប់សម្លាប់គ្នាយ៉ាងសម្បើម ឬព្រោះការសម្លេះសត្វធំៗច្រើន ។ លោហិតពិការ (─ហិត─) ឈាមពិការ ។

ឧទាហរណ៍៖ រោគលោហិតពិការ ។

                      លោហិតវិបរិត (—ហិត-វិប៉:រ៉ិត ) ឈាមប្រែប្រួល, ដំណើរប្រែឈាមខុសពីប្រក្រតី ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ក្រហម ។ លោហិតចន្ទន៍ (—ត:ច័ន) ចន្ទន៍ក្រហម ។ លោហិត**ព័ណ៌ (—ត: ព័រ ) សម្បុរក្រហម ។ លោហិតពស្ត្រ ឬ —ពស្ត្រា (—ត:ព័ស ឬ —ត:ព័ស─ស្ត្រា ) សំពត់ក្រហម ។ ល ។ **ពាក្យ “លោហិត” ត្រូវបានកែតម្រូវពីពាក្យដើម “លោ ហិត” ដោយពាក្យ “លោហិត” ជាពាក្យតែមួយ ដែលត្រូវសរសេរជាប់គ្នា អនុលោមតាមមេពាក្យនៃនិយមន័យនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply