លះ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាត់ចុងមែក ឬគល់មែក ដើម្បីឲ្យស្រឡះ ឬឲ្យសំណុំដើមវែងចម្រើនឡើងទៀត ។
ឧទាហរណ៍៖ លះមែកឈើ។
ពុះលួសរំហូត ។
ឧទាហរណ៍៖ ពុះឫស្សីលះពីចុងទៅគល់។
មុតដូចគេអារ ។ ចោលស្រឡះលែងត្រូវការ, លែងធ្វើតទៅទៀត, លែងនឹកនា, មិនឲ្យមានតទៅទៀត : លះទុច្ចរិត, លះសេចក្ដីទុក្ខ, លះកិលេស ។
ឧទាហរណ៍៖ ស្មៅត្រសិតលះជើង ។
ចោលស្រឡះលែងត្រូវការ, លែងធ្វើតទៅទៀត, លែងនឹកនា, មិនឲ្យមានតទៅទៀត។
ឧទាហរណ៍៖ លះទុច្ចរិត, លះសេចក្ដីទុក្ខ, លះកិលេស ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្បាស់, ស្រឡះ មិនប្រឡិមប្រឡុំ មិនរអាក់រអួល; ដែលអស់អាថ៌សេចក្ដី ។
ឧទាហរណ៍៖ សម្ដីលះ; និយាយលះ, មើលសំបុត្រលះ ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ច្បាស់, ស្រឡះ មិនប្រឡិមប្រឡុំ មិនរអាក់រអួល; ដែលអស់អាថ៌សេចក្ដី ។
ឧទាហរណ៍៖ សម្ដីលះ; និយាយលះ, មើលសំបុត្រលះ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖