Posted on Leave a comment

តើពាក្យ «ល្បើក» មានន័យដូចម្ដេច ?


ល្បើក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចម្ងាយ​ទី​ដែល​ល្មម​ដើរ, រត់, បោល​ពេញ​កម្លាំង​មួយ​លើក។
ឧទាហរណ៍៖ ដើរ​មួយ​ល្បើក, ចម្ងាយ​មួយ​ល្បើក​សេះ ។

                       ចម្ងាយ​ទី​ ឬ​ទំហឹង​ដែល​លើក​គ្នា​ចោម​ដេញ​តាម ។
ឧទាហរណ៍៖ ដេញ​ជ្រូក​ព្រៃ​មួយ​ល្បើក ។

                      ឈ្មោះ​សំពត់​មួយ​ប្រភេទ​ដែល​ត្បាញ​លើក​សាច់ ជា​ក្បាច់​រំលេច​ផ្កា​និង​ជរ, សម្រាប់​បុរស​ស្លៀក ។
ឧទាហរណ៍៖ សំពត់​ល្បើក។

                      ពាក្យ​រាយ​រៀល​ដែល​លើក​លេង​សម្រាប់​សូត្រ​ដើម្បី​សើច​សប្បាយ ។
ឧទាហរណ៍៖ ល្បើក​ជូជក, ល្បើក​មហា​រាជ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply