Posted on Leave a comment

តើពាក្យ «ល្មុត» មានន័យដូចម្ដេច ?


ល្មុត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. លះមុត អ. ថ. ល៉ៈមុត ) ឈ្មោះឈើដំណាំ ប្រើផ្លែទុំជាអាហារ, មានពីរប្រភេទគឺ ល្មុតសែដា ផ្លែថ្លោសៗមានច្រើនបែប; ល្មុតខ្មែរ ( ស. លះ-មុតសីដា ឬ លះមុតទៃយ អ. ថ. ល៉ៈមុតស៊ីដា ឬ —ថៃ “ល្មុតសៀម” ) ដើមធំស្លឹករង្វើលៗ ផ្លែសណ្ឋានស្រដៀងនឹងផ្លែព្កុលតែធំជាង វេលាទុំជោរឡើងសម្បុរក្រហមក្រមៅ សាច់ផុសៗបន្តិច មានរសផ្អែមស្រាល ច្រើនមានគ្រាប់តែមួយៗ; ល្មុតបារាំង ឬ ល្មុតទេស ដើមតូចជាងល្មុតសែដា ស្លឹកញឹកជិត ផ្លែមានច្រើនបែបខ្លះរាងមូល សាច់ស, ខ្លះរាងទ្រវែង សាច់ក្រហមស្ទើរ, ផ្លែធំៗប៉ុនស៊ុតមាន់ឬស៊ុតទាក៏មាន ទ្រើសជាងនុះក៏មាន តូចៗចុះពីនុះមកក៏មាន, ផ្លែទុំសាច់ជ្រាយមានរសផ្អែមឈ្ងុយ ( បែបដែលមានផ្លែរាងទ្រវែងសាច់ស្ទើរក្រហមនោះ អ្នកស្រុកខ្លះច្រឡំហៅថា សែដា ក៏មាន ) ។
( ស. លះមុត អ. ថ. ល៉ៈ— ) ឈ្មោះខ្នុរមួយប្រភេទ ផ្លែទុំសាច់ក្លែបជ្រាយបន្តិចជាងខ្នុរណាំង ប៉ុន្តែជ្រាយមិនដល់ខ្នុរបាយស្រាទេ, មានរសផ្អែមឆ្អិត ។
ឧទាហរណ៍៖ ខ្នុរ​ល្មុត ក្នុង​ប្រទេស​កម្ពុជា ពុំ​សូវ​សម្បូរ​ប៉ុន្មាន​ទេ គួរ​ពួក​កសិករ​ឆ្លៀត​ដាំ​ឲ្យ​កើត​ចម្រើន​ឡើង ។

                     ចុល្លព្រឹក្សកម្ពស់ ២-៤ ម ដុះនៅទ្វីបអាមេរិកកណ្ដាល នាំចូលគ្រប់ប្រទេសក្ដៅលើសកលលោក ជាដំណាំឲ្យផ្លែហូប ។ ផ្លែទុំ មានរសផ្អែម មានលក់ក្នុងផ្សារនសប្រទេសអាស៊ី អឺរ៉ុប អាមេរិក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply