ល្វៀង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើព្រៃមួយប្រភេទ មានមែកបែកសាងញ៉ាង មានបន្លាវែងៗ ស្លឹករង្វើលៗ ផ្លែមូលៗ ទ្រង់ទ្រាយស្រដៀងនឹងផ្លែបំពេញរាជ្យ, សាច់រឹង មានរសជូរភ្លាវប្រហាត ប្រើការលាងសំពត់ ឬដុះជម្រះក្អែលបាន ច្របាច់ទៅបែកពពុះដូចសាប៊ូ ប៉ុន្តែដល់ស្ងួតទៅស្អិតបន្តិចៗ ។
ចុល្លព្រឹក្សកម្ពស់ ២-១០ ម ដុះក្នុងព្រៃល្បោះ និងព្រៃគុម្ពោតនៃអាស៊ីក្តៅ។ ផ្លែមានសាច់រឹងអាចបរិភោគបាន តែមានរសជាតិជូរភ្លាវ មិនសូវឆ្ងាញ់ទេ គេប្រើផ្លែនេះសម្រាប់លាងសក់ ឬជម្រះក្អែលបាន។ ឈើមានពណ៌សលាយលឿង សម្រាប់ធ្វើរបង ធ្វើក្រាសសិតសក់ ធ្វើភ្លៅរទេះគោ ។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖