Posted on Leave a comment

តើពាក្យ «វក់» មានន័យដូចម្ដេច ?


វក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្របល់សព្វអន្លើ។
ឧទាហរណ៍៖ វក់ស្ករត្នោតឲ្យរឹង ( ច្រើនប្រើ វឹត ជាង ) ។

                      វរចិត្តខ្លាំង; រឹតឆ្កួត។
ឧទាហរណ៍៖ វក់ចិត្ត; វក់ឆ្កួត ។

                     ងប់ចិត្តប្រព្រឹត្តលង់ក្នុងអំពើឥតប្រយោជន៍ ។
ឧទាហរណ៍៖ វក់កញ្ឆា, វក់ស្រា, វក់ល្បែង, វក់ដើរលេងយប់ ។

                     ខំប្រឹងហួសកំណត់ឥតឈប់សម្រាក ។
ឧទាហរណ៍៖ វក់ធ្វើការ, វក់រៀន។

                      វក់វី ឬ វីវក់ វិលចុះវិលឡើងដដែលៗដូចគេវី។
ឧទាហរណ៍៖ ដើរវក់វីច្រើនសាច្រើនត្រឡប់ ។ ធ្វើការវក់វី ឬ –វីវក់ ធ្វើការច្របូកច្របល់ ច្រើនមុខ នេះផងនោះផង ។ ប្រើវក់វី ប្រើឲ្យធ្វើការច្របូកច្របល់ហួសប្រមាណ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply