វត្ថុ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វស្តុ, សំ. ក្ល. ពស្តុ; ប្រើឃ្លាតក្លាយមកជា ភ័ស្តុ ) របស់ជាទីតាំង; លំនៅ; ទី; ទីដី; ចម្ការ; ទ្រព្យ; អីវ៉ាន់; រឿង; រឿងនិទាន; ហេតុ; ដើមហេតុ; ដំណើរសេចក្ដី; ខ្លឹម, ខ្លឹមសារ; គុណសម្បត្តិ; ព្រះរត្នត្រ័យ ។ ល ។
ឧទាហរណ៍៖ ខ្ញុំមកដៃទទេ ឥតមានវត្ថុអ្វីផ្ញើអ្នកទេ ! ។ វត្ថុកាម សេចក្ដីប្រាថ្នាឬចំណង់ចំពោះត្រង់វត្ថុដែលនាំចិត្តឲ្យរីករាយ ។ វត្ថុទេវតា ទេវតាដែលអាស្រ័យនៅនាផ្ទះលំនៅ ឬនៅទីដីចម្ការច្បារដំណាំរបស់មនុស្ស ។ វត្ថុនិយម ( –យំ ) ការកំណត់ធម្មតារបស់វត្ថុ; សេចក្ដីកំណត់តាមហេតុ ។ វត្ថុសម្បទា (–ស័ម-ប៉ៈ–) ការគ្រប់គ្រាន់ដោយគុណសម្បត្តិ ។ វត្ថុស្វាធ្យាយ ការរៀនទន្ទេញចំណាំឲ្យស្គាល់វត្ថុផ្សេងៗ ( ម. ព. ស្វាធ្យាយ ផង ) ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖