Posted on Leave a comment

តើពាក្យ «វរ» មានន័យដូចម្ដេច ?


វរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាស់ការ, ទាស់ទំនង; នាំឲ្យមានរវល់ឥតប្រយោជន៍; នាំឲ្យទាស់ដំណើរ ។ វរហើយ! ទាស់ហើយ! ។ កុំវរ! កុំរវល់! នាំវរ នាំរវល់; វរវឹក ឬ វឹកវរ ច្របូកច្របល់; ធ្វើឲ្យច្រឡំបល់, ឲ្យទាស់ការ ។ វរវឹកទទឹកស្ងួត ( ព. ប្រ. ) ច្របូកច្របល់ដូចគេយករបស់ទទឹកដាក់លាយនឹងរបស់ស្ងួត ( ព. សា. ) វរវឹកទទឹកស្ងួតអស់ទៅហើយ !

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. វរ ) ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់, ថ្លៃថ្លា; ជាចម្បង; ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសយក; ដែលគួរសូម,…។ ន. ពរ ( ម. ព. ព្រះ ផង ) ។ ប្រើផ្សំនឹងសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា : វរគុណ គុណដ៏ប្រសើរ, គុណគាប់ ។ វរចក្រ ចក្រដ៏ប្រសើរ ។ វរជន ជនប្រសើរ ។ វរជ័យ ជម្នះដ៏ប្រសើរ ។ វរញ្ញូ អ្នកដឹងធម៌ដ៏ប្រសើរ ( ព្រះពុទ្ធ ) : ព្រះវរញ្ញូ ។ វរតនូ ឬ វរនារី ស្រ្តីល្អឆ្នើម ។ វរទាន ការឲ្យពរ; ការឲ្យរង្វាន់។ វរនាថ ពំនាក់ដ៏ប្រសើរ។ វរបិតា បិតាប្រសើរ ( បិតាក្សត្រិយ៍ ) : ព្រះវរបិតា ។ វរបុរស បុរសប្រសើរ, ប្រុសថ្លៃ ។ វរមន្រ្តី មន្រ្តីប្រសើរ; ខ្មែរប្រើជាថ្នាក់ឋានន្តរនៃមន្រ្តីជាន់ខ្ពស់ផ្នែករដ្ឋបាល, នៅត្រង់ចន្លោះថ្នាក់អនុមន្រ្តីនិងឧត្តមមន្រ្តី ។ វរមាតា មាតាប្រសើរ ( មាតាក្សត្រិយ៍ ) : ព្រះវរមាតា ។ វរមិត្ត ឬ –មិត្រ មិត្រប្រសើរ ។ វរយោសិត ស្រ្តីមានរូបល្អ, នាងឆើតឆោម, ស្រីថ្លៃ ។ វររាជ ស្ដេចប្រសើរ ។ វរលញ្ឆករ ត្រាដ៏ប្រសើរ ( ព្រះរាជមុទ្រា ) : ព្រះវរលញ្ឆករ ។ វរលក្ខណ៍ លក្ខណៈដ៏ប្រសើរ; ដែលមានលក្ខណៈដ៏ប្រសើរ ។ វរវង្ស វង្សដ៏ប្រសើរ; ដែលមានវង្សខ្ពង់ខ្ពស់ ។ វរវណ្ណិនី ស្រ្តីមានសម្បុរល្អ, នាងឆើតឆោម ឬនាងឆោមឆាយ ។ វរវៀងជ័យ ( ម. ព. វៀងជ័យ ) ។ វរសេនិយ ឬ វរសេនីយ៍ ( វៈរៈសេន៉ី ) : វរសេនីយ៍ត្រី ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ បន្ទាប់ពីវរសេនីយ៍ទោ ។ វរសេនីយ៍ទោ ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ នៅត្រង់ចន្លោះវរសេនីយ៍ត្រីនិងវរសេនីយ៍ឯក ។ វរសេនីយ៍ឯក ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់, ខ្ពស់ផុតក្នុងថ្នាក់វរសេនីយ៍ ។ វរោកាស ( < វរ + ឱកាស ) ឱកាសប្រសើរ ។ វរោត្ដម ( វៈរោត-ដំ; < វរ + ឧត្ដម ) ឧត្ដមថ្លៃថ្លា, ប្រសើរខ្ពង់ខ្ពស់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply