Posted on Leave a comment

តើពាក្យ «វាទ» មានន័យដូចម្ដេច ?


វាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វាទ ) ពាក្យ, ពាក្យពោល, ពំនោល ។ វាទប្បដិវាទ ឬ វាទប្រតិវាទ (–ទ័ប-ប៉ៈដិវាត ឬ –ប្រៈតិ– ) ពាក្យពោលតបតទៅរកពាក្យ, ការប្រកែកគ្នាទៅវិញទៅមក ។ វាទយុទ្ធ ការជជែកយកឈ្នះ ( ទាំងពីរខាង ) ។ វាទានុវាទ ( < វាទ + អនុវាទ ) ការពោលបណ្ដោយតាមគ្នា, ពាក្យចាក់បណ្ដោយ; ពាក្យប្រកាន់និងពាក្យដោះ។ ព. កា. ថា
ឧទាហរណ៍៖ វាទានុវាទ ច្រើនតែឃ្លៀងឃ្លាត ពុំសូវទៀងទាត់ ពាក្យខ្លះក៏ត្រូវ ពាក្យខ្លះក៏ភ្លាត់ ព្រោះមាត់និងមាត់ ប្រឆាំងតគ្នា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply