Posted on Leave a comment

តើពាក្យ «វាយុ» មានន័យដូចម្ដេច ?


វាយុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ខ្យល់; ព្យុះ ។ វាយុគុល្ម ( –គុល ) មើលពាក្យ ពាយុគុល្ម ។ វាយុទេព ទេវតាអ្នកបណ្ដាលឲ្យកើតខ្យល់ ( វាតវលាហក ) ។ វាយុបថ ( –បត់ ) ផ្លូវខ្យល់ ( អាកាស ) ។ វាយុបុត្រ ( ម. ព. ពាយុបុត្រ ) ។ វាយុផល ( –ផល់ ) ឥន្ទធនូ; ព្រឹល, គ្រាប់ព្រឹល ។ វាយុភក្ស ( –ភ័ក ) ដែលមានខ្យល់ជាអាហារ; អ្នកបរិភោគតែខ្យល់ ។ ឈ្មោះយក្សម្នាក់ក្នុងរឿងរាមកេរ្តិ៍ ។ វាយុរោសា រាត្រី ( យប់ ) ។ វាយុវេគ ( –វេក ) កម្លាំងខ្យល់, សន្ទុះខ្យល់ ។ វាយុស័ខ ដែលមានខ្យល់ជាសម្លាញ់ ( ភ្លើង ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply