Posted on Leave a comment

តើពាក្យ «វាលៈ» មានន័យដូចម្ដេច ?


វាលៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សក់, សរសៃសក់; រោមសត្វ, សក់កន្ទុយសត្វចតុប្បាទប្រភេទខ្លះ យ៉ាងដូចគោ, សេះនិងចាមរីជាដើម ។ វាលកម្ពល ឬ វាលពស្រ្ត សំពត់រោមសត្វ ។ វាលគ្គៈ ( –ល័ក-គៈ; < វាល + អគ្គ “ចុង” ) ចុងសក់ ។ វាលគ្គមត្ត ( –ល័ក–គៈម៉ាត់ ) ត្រឹមតែចុងសក់, ប៉ុនចុងសក់ ។ វាលធិ ( –លៈធិ )សរីរប្រទេសទ្រទ្រង់នូវសក់កន្ទុយ គឺដងកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះ មាន គោ, ក្របី, សេះ, ចាមរី ជាដើម ។ វាលវីជនី ( –ជៈ– ) ផ្លិតរោមសត្វ, ស៊ែ ។ វាលវេធី អ្នកបាញ់ត្រង់សូម្បីសក់មួយសរសៃក៏បាញ់ត្រូវបាន ( បើស្រ្តីជា វាលវេធិនី ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply