វាស
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យមានលំនាំ, ឲ្យមានរាង, ឲ្យមានទ្រង់, ឲ្យមានបែប; គូសឬគូសព្រាង។
ឧទាហរណ៍៖ វាសក្បាច់, គូរវាស, វាសវង់ ។
លើកដៃ ឬជើងផាត់ចេញ ឬចូល។
ឧទាហរណ៍៖ វាសដៃ, វាសជើង ។
វាសគំនិត បញ្ចេញគំនិតឲ្យមានទំនងលំអានទុកជាមុន ។ វាសវាង និយាយបញ្ឆិតបញ្ឆៀងពង្វាងនាយអាយ។
ឧទាហរណ៍៖ និយាយវាសវាង, បញ្ចៀសវាសវាង, សម្ដីវាសវាង ។
វាសសម្ដី បញ្ចេញសម្ដីវាសយកផ្លូវយកដំណើរ,និយាយយកកម្ពស់។
ឧទាហរណ៍៖ វាសសម្ដីឡើងខ្ពស់ដូចមេឃ ។
វាសឡើង តាំងផ្ដើមនិយាយឡើង។
ឧទាហរណ៍៖ វាសឡើងយកត្រូវតែខាងខ្លួន ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖