វាំង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បាំង, បាំងព័ទ្ធ, បិទបាំងមិនឲ្យឃើញ, បិទបាំងព័ទ្ធជុំវិញ។
ឧទាហរណ៍៖ វាំងរនាំង; វាំងរបង, វាំងចំណារ ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំពែងព័ទ្ធភូមិលំនៅរបស់ក្សត្រិយ៍ ។
ឧទាហរណ៍៖ អ្នកក្នុងវាំង; វាំងព្រះអង្គម្ចាស់ . . . , វាំងសម្ដេចមហាឧបរាជ; ព្រះរាជវាំង ឬ ព្រះបរមរាជវាំង ។
ឋានន្តររបស់សេនាបតីក្រសួងព្រះរាជវាំង។
ឧទាហរណ៍៖ អ្នកឧកញ៉ាវាំងវរវៀងជ័យសេនាបតីក្រសួងព្រះរាជវាំង …។ សម័យបច្ចុប្បន្នលែងហៅ សេនាបតី ហៅ រដ្ឋមន្ត្រី វិញ ។ ម. ព. វៀង និង វៀងជ័យ ផង ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖