Posted on Leave a comment

តើពាក្យ «វិចក្ខណ» មានន័យដូចម្ដេច ?


វិចក្ខណ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ឬ សំ. ) ដែលឃើញច្បាស់, ដឹងច្បាស់, ឈ្លាសវៃ ។ វិចក្ខណបុរស បុរសអ្នកឈ្លាសវៃ, អ្នកប្រាជ្ញ ។ វិចក្ខណប្បញ្ញា ប្រាជ្ញាឈ្លាស, ប្រាជ្ញាវាងវៃ ។ ល ។ ព. កា. ប្រើជា វិចក្ខណា, វិចក្ខណោ ក៏បាន ។ ( ព. កា. សរសើរ វិចក្ខណបុរស ) ។
ឧទាហរណ៍៖ សប្បុរិសោ វិចក្ខណោ គំនិតវាងវៃ ដើមទុនតិចតួច ចេះផ្តួចកែខៃ បានឡើងតម្លៃ ជាមហាសេដ្ឋី ។ ដូចគេបង្កាត់ រងើកតូចក្តាត់ ឲ្យឆេះពេញទី ពន្លឺព្រោងព្រាត ភ្លឺឃ្លាតទ្វេទ្វី កើតពីអគ្គី ដើមប៉ុនភ្នែកមាន់ ។ កាព្យប្រែពីគាថាជាបាលីពុទ្ធភាសិតក្នុងរឿងភិក្ខុឈ្មោះចុល្លបន្ថកៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply