វិជ្ជា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) សេចក្ដីដឹងច្បាស់; ការចេះដឹង, ចំណេះ; វេទមន្ត, មន្តអាគម : វិជ្ជាលេខ; វិជ្ជាពេទ្យ ។ ( ព. កា. ) : អ្នករៀនទាំងឡាយ ប្រយ័ត្នរាយមាយ ព្រោះក្ដីសល់វ៉ល់ ត្រូវខាំមាត់រៀន ចំណេះសាកល ឲ្យត្រាតែដល់ ត្រើយត្រាណវិទ្យា ។ វិទ្យាជាទ្រព្យ ប្រើបានគ្រប់សព្វ លើសទ្រព្យនានា អ្នកមានទ្រព្យស្រាប់ អាប់ឥតវិជា្ជ មិត្រភ័ក្ដិផងគ្នា គេច្រើនមើលងាយ ។ ល ។ វិជ្ជាករ ឬ វិទ្យា– អ្នកបង្កើតវិជ្ជា; អ្នកចេះ ។ វិជ្ជាកាម ឬ វិទ្យា– អ្នកប្រាថ្នាចំណេះ; អ្នកដែលកំពុងរៀនឲ្យចេះតទៅទៀត ។ វិជ្ជាការ ឬ វិទ្យា– ដូចគា្ននឹង វិជ្ជាករ ឬ វិទ្យាករ ។ តែខ្មែរច្រើនប្រើសំដៅសេចក្ដីថា ” មន្ត, មន្តអាគម ” : ចេះវិជ្ជាការ, មន្តវិជ្ជាការ ។ វិជ្ជាកូដ ឬ វិទ្យា– កំពូលវិជ្ជា, ចំណេះថ្នាក់ខ្ពស់បំផុត ។ វិជ្ជាកោដ្ឋ ( បា. វិជ្ជា + កោដ្ឋ “ជង្រុក; ឃ្លាំង” ; សំ. វិទ្យា+កោឞ្ឋ ) ឃ្លាំងចំណេះ ( មន្ទីរដាក់គម្ពីរ, សាស្រ្ដា, ក្បួន, ច្បាប់ ) ។ វិជ្ជាគវេសី ឬ វិទ្យាគវេសិន (–គៈ–; បា. ឬ សំ. វិទ្យា+គវេឝិន៑ ) អ្នកស្វែងចំណេះ ( បើស្ដ្រីជា –គវេសិនី ) ។ វិជ្ជាគរុ ឬ វិទ្យាគុរុ គ្រូបង្រៀនវិជ្ជា ។ វិជ្ជាគារ ឬ វិទ្យាគារ ( <វិជ្ជា ឬ វិទ្យា + អគារ “ផ្ទះ, រោង” ) រោងរៀនឬសាលារៀន ( វេវ. វិជ្ជាមន្ទីរ, វិទ្យាល័យ, វិទ្យាសទ្ម័ន, វិជ្ជាសាលា ) ។ វិទ្យាច័ណ (សំ. –ចណ ) ដែលមានល្បីឈ្មោះខាងការចេះដឹង ។ វិជ្ជាជីវៈ ( វិជ្ជា+អាជីរ ) មុខតំណែង, មុខការរបរសម្រាប់ចិញ្ចឹមជីវិត : វិជ្ជាជីវៈ របស់អ្នករាជការ, ប្រកបវិជ្ជាជីវៈខាងកសិកម្ម ។ វិជ្ជាឋាន ឬ វិទ្យាស្ថាន ទីតាំងនៃវិជ្ជា, គ្រឹះស្ថានជាទីស្រាវជ្រាវរិះរកខាងវិទ្យាសាស្រ្ត ឬជាទីសម្រាប់សិក្សារៀនសូត្រនូវចំណេះវិជ្ជាផ្សេងៗ ។ វិជ្ជាទាន ឬ វិទ្យា– ការឲ្យចំណេះ, ការបង្រៀនវិជ្ជា ។ វិជ្ជាទាយក ឬ វិទ្យា– ( –យក់) អ្នកឲ្យចំណេះ, អ្នកបង្រៀនវិជ្ជា ( បើស្រី្តជា –ទាយិកា ) ។ វិជ្ជាធន ឬ វិទ្យា– ( –ធន់ ) វិជ្ជាដែលទុកជាទ្រព្យ ។ វិជ្ជាធនី ឬ វិទ្យាធនិន (–ធៈ–)អ្នកមានវិជ្ជាជាទ្រព្យ ។ វិជ្ជាធរ ឬ វិទ្យា– ( ដូចគ្នានឹង ពិទ្យាធរ ដែរ ) ។ វិជ្ជាធរី ឬ វិទ្យា– ( –ធ:– ) ស្រ្តីអ្នកមានវិជ្ជា; ទេវតាអ្នកប្រសិទ្ធីវិជ្ជា ។ វិជ្ជាផល ឬ វិទ្យា– ( –ផល់ ) ផលប្រយោជន៍ដែលបានអំពីវិជ្ជា ។ វិជ្ជាពល ឬ វិទ្យា– ( –ពល់ ) កម្លាំងរបស់វិជ្ជា ។ វិជ្ជាភូមិ ឬ វិទ្យា– (–ភូម ) ថ្នាក់វិជ្ជា ។ វិជ្ជាមទៈ, –ម័ទ ឬ វិទ្យាមទៈ, –ម័ទ ( –មៈទៈ, –ម៉ាត់; បា. វិជ្ជា,សំ. វិទ្យា+ មទ “ដែលស្រវឹង, សេចក្ដីស្រវឹង” ) ដែលស្រវឹងចំណេះ, ដែលក្អេងក្អាង, ឆ្មើងឆ្មៃ ព្រោះអាងចំណេះ : មនុស្សវិជ្ជាម័ទ ។ សេចក្ដីប្រកាន់មានះថាខ្លួនមានចំណេះ។ ( ព. កា. ប្រើជា វិជ្ជាមទោ, វិជ្ជាមទា ក៏បាន )។ វិជ្ជាមន្ទីរ ឬ វិទ្យា– រោងរៀន ( ម. ព. មន្ទីរ ផង ) ។ វិជ្ជាម័យ ឬ វិទ្យា– ដែលសម្រេចអំពីវិជ្ជា។ វិជ្ជាលាភ ឬ វិទ្យា– ការបានវិជ្ជា, ការសម្រេចចំណេះ ។ វិជ្ជាល័យ ឬ វិទ្យា– ( បា. វិជ្ជា, សំ. វិទ្យា + អាលយ “ផ្ទះ, លំនៅ; កន្លែង” ) ឬ វិទ្យាសទ្ម័ន, វិជ្ជាសាលា ឬ វិទ្យា– សាលារៀន, រោងរៀន ( វេវ. វិទ្យាគារ, វិទ្យាមន្ទីរ ) ។ វិទ្យាសាស្រ្ត ( –សាស; សំ. វិទ្យា + ឝាស្រ្ត ) គម្ពីរប្រាប់វិជ្ជាផ្សេងៗ ។ វិជ្ជាមួយប្រភេទ ដែលគេរកឃើញដោយការលៃផ្សំ មានការផ្សំធាតុជាដើម ។ វិទ្យាស្ថាន ( ដូចគ្នានឹង វិជ្ជាឋាន ដែរ ) ។ វិជ្ជាហីនភាព ឬ វិទ្យា– ការខ្សត់វិជ្ជា; ដំណើរឥតវិជ្ជា ។ ល ។ ពាក្យ វិជ្ជា និង វិទ្យា ដែលផ្សំជាមួយនឹងសព្ទដទៃជាសមាសនាមទាំងប៉ុន្មាននេះ កវីងាយនឹងជ្រើសរើសតែងកាព្យបានតាមត្រូវការ, ដូចជាកាព្យថា : អ្នកវិជ្ជាម័ទ ច្រើនតែវិបត្តិ ដោយក្ដីមើលងាយ អ្នកចេះផងគ្នា ថាជនសម្ទាយ ព្រោះក្ដីមាក់ងាយ គេស្អប់ជុំខ្លួន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)