Posted on Leave a comment

តើពាក្យ «វិទេស» មានន័យដូចម្ដេច ?


វិទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វិទេឝ ) ប្រទេសដទៃ, ប្រទេសផ្សេង, ដែនផ្សេងគ្នា, បរទេស ។ វិទេសគមន៍ ( –សៈគំ ) ដំណើរទៅកាន់ប្រទេសដទៃ ។ វិទេសជៈ ឬ វិទេសជាត ដែលកើតក្នុងប្រទេសផ្សេងគ្នា ។ វិទេសប្បវេណី (–ស័ប-ប៉ៈវេណី ) ទំនៀមទម្លាប់របស់ប្រទេសផ្សេងគ្នា ។ វិទេសភណ្ឌ (–សៈភ័ន ) របស់ដែលមកពីបរទេស, របស់មកពីប្រទេសដទៃ ។ វិទេសវាស ការនៅក្នុងប្រទេសផ្សេង ។ វិទេសាគមន៍ ( –គំ; បា. < វិទេស + អាគមន ” ដំណើរមក ” ) ដំណើរមកអំពីប្រទេសដទៃ ។ វិទេសុបាយ ឬ វិទេសូបាយ ( បា. < វិទេស + ឧបាយ ) ឧបាយរបស់ប្រទេសដទៃ; ឧបាយសម្រាប់រក្សាប្រទេសរាល់ខ្លួន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply