Posted on Leave a comment

តើពាក្យ «វិទ្យុ» មានន័យដូចម្ដេច ?


វិទ្យុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វិជ្ជុ ) ។
ក្លាយមកពីពាក្យ វិទ្យុត ។ ពាក្យ វិទ្យុ នេះ ខ្មែរបង្កើតតម្រូវនឹងពាក្យបារាំងថា Radio ។ ដូច្នេះពាក្យ វិទ្យុ ទៅជាបុព្វបទប្រាប់សេចក្ដីនៃការបញ្ចេញរស្មីឬកាំរស្មីអ៊ិក្ស ( X ), សម្រាប់ប្រើក្នុងពាក្យដែលទាក់ទងនឹងរលកអាកាសជាដើម និងសម្រាប់ប្រើជាអាទិសង្កេតនៃពាក្យថា វិទ្យុទូរទស្សន៍, វិទ្យុទូរលេខ, វិទ្យុទូរសព្ទ, វិទ្យុផ្សាយសំឡេង ។ ល ។ គឺហៅកាត់ខ្លីយកតែពាក្យខាងដើមថា វិទ្យុៗ តែប៉ុណ្ណេះក៏បាន ។ ពាក្យនេះសម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃតាមសមគួរដល់ការប្រកប ដូចជា : វិទ្យុគមនាគមន៍ (–គៈ-មៈនាគំ )ការបញ្ជូនសំឡេងជាដើមទៅតាមរលកអាកាសឬតាមវិទ្យុ, ( បារ. Radiocommunication ) ។ វិទ្យុឃោសនា ការឃោសនាតាមវិទ្យុ, ការប្រកាសផ្សាយដំណឹងតាមប៉ុស្ដិវិទ្យុផ្សាយសំឡេង។ វិទ្យុឆាយាកម្ម ការបញ្ចាំងឆ្លុះស្រមោលដោយវិទ្យុ, ការថតមើលរូបដោយកាំរស្មីអ៊ិក្ស ( បារ. Radiographie ) ។ វិទ្យុជាតិ វិទ្យុរបស់ជាតិ, ប៉ុស្ដិវិទ្យុផ្សាយសំឡេងសម្រាប់ជាតិ ។ វិទ្យុទទួលសំឡេង ប៉ុស្តិវិទ្យុឬប្រដាប់សម្រាប់ទទួលសំឡេងនៃវិទ្យុគមនាគមន៍ឬពីមន្ទីរវិទ្យុផ្សាយសំឡេង (បារ.Radiorécepteur) ។ វិទ្យុទូរទស្សន៍ វិទ្យុនិងទូរទស្សន៍ គឺប្រដាប់ដែលអាចបញ្ជូនឬទទួលទាំងសំឡេង ទាំងរូបភាព ( បា. Radiotélévision ) ។ វិទ្យុទូរលេខ ទូរលេខតាមវិទ្យុ, ទូរលេខឥតខ្សែ ( បារ. Radiotélegramme ) ។ វិទ្យុទូរសព្ទ ទូរសព្ទតាមវិទ្យុ, ទូរសព្ទឥតខ្សែ ( បារ. Radiotéléphone ) ។ វិទ្យុបាឋក ( –ប៉ាឋៈកៈ ឬ –ឋក់ ) អ្នកនិយាយផ្សាយដំណឹងតាមប៉ុស្ដិវិទ្យុផ្សាយសំឡេង, អ្នកថ្លែងសេចក្ដីតាមវិទ្យុ(ស្ត្រីជា វិទ្យុបាឋិកា )។ វិទ្យុផ្សាយសំឡេង ការផ្សាយសំឡេងតាមមន្ទីរវិទ្យុឬមន្ទីរវិទ្យុផ្សាយសំឡេងទៅកាន់ទីដទៃ ( បារ. Radiodiffusion ) ។ វិទ្យុសកម្ម (–សៈកាំ ) ដែលប្រកបឬដែលទាក់ទងដោយវិទ្យុសកម្មភាព ( បារ. Radio-actif,ive ) ។ វិទ្យុសកម្មភាព (–សៈកាំ-មៈ–) គុណភាពនៃធាតុគីមីអង្គខ្លះ, ដូចជា រ៉ាឌ្យោម ( Radium ), អ៊ុយរ៉ាន្យោម ( Uranium ) ជាដើម ដែលអាចប្រែក្លាយទៅជាធាតុអង្គដទៃ ដោយមានទាំងបញ្ចេញនូវរស្មីផ្សេងៗផង(Radioactivité) ។ វិទ្យុឧគ្ឃោសនសព្ទ ( –អ៊ុក-ឃោសៈន៉ៈ– ) សូរសព្ទប្រកាសចេញពីមន្ទីរវិទ្យុផ្សាយសំឡេង, សព្ទកងរំពងដែលប្រកាសតាមវិទ្យុ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply