វិនយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វិនយ ) ការដឹកនាំទៅរកផ្លូវល្អ; ច្បាប់, ច្បាប់បញ្ញត្តឬច្បាប់អនុញ្ញាត, ច្បាប់ប្រដៅឲ្យប្រព្រឹត្តត្រឹមត្រូវ; ច្បាប់ប្រដៅឲ្យសង្រួមកាយវាចាឲ្យត្រឹមត្រូវ; ឲ្យចុះបែបបទ; ឲ្យមានសណ្ដាប់ធ្នាប់ល្អ; ច្បាប់សម្រាប់បព្វជិត : កាន់វិន័យ, ធ្វើតាមវិន័យ, ខុសវិន័យ ។ វិនយកថា ( វិនៈយៈកៈថា ) សម្ដីប្រារព្ធវិន័យ, សម្ដីអាងវិន័យ ។ វិនយកម្ម អំពើដែលធ្វើឲ្យគួរតាមវិន័យ; ការធ្វើតាមបែបបទក្នុងវិន័យ ។ វិនយកិច្ច ឬ –ក្រឹត្យ កិច្ចក្នុងវិន័យ, កិច្ចតាមវិន័យ, ក្រឹត្យក្នុងវិន័យ, ក្រឹត្យវិន័យ ។ វិនយកោវិទ ( វិនៈយៈកោវិត ឬ វិន័យ-យៈ– ) ន. ឬ គុ. ( សំ. បា. ) អ្នកឈ្លាសក្នុងវិន័យ គឺភិក្ខុអ្នកចេះចាំវិន័យស្ទាត់ទាំងឈ្លាសវៃផង : ក្នុងអាវាសមួយៗគួរឲ្យមានភិក្ខុជាវិនយកោវិទ ដើម្បីជួយញ៉ាំងព្រះពុទ្ធសាសនាឲ្យរុងរឿង ( ព. វិ. ពុ ) ។ អ្នកចេះចាំច្បាប់ខាងតុលាការក៏គួរហៅ វិនយកោវិទ ដែរ ។ វិនយគរុ ឬ –គុរុ អ្នកធ្ងន់ចិត្តទៅរកវិន័យ; អ្នកគោរពវិន័យ; អ្នកបង្រៀនវិន័យ, គ្រូច្បាប់ ។ វិនយគារវៈ ឬ –គោរព (–រៈវៈ ឬ –រប់ ) ការគោរពវិន័យ, ការកាន់ច្បាប់ ។ វិន័យធម្ម (–ធ័ម; បា. សំ. ) វិន័យនិងធម៌ ឬធម៌ដែលត្រូវតាមវិន័យ ។ ខ្មែរប្រើពាក្យនេះ ជាឋានន្តរសមណសក្ដិទីឋានានុក្រម ( តាំងភិក្ខុអ្នកចេះវិន័យ ) មានមុខការខាងពិភាក្សាវិន័យក្នុងការវិនិច្ឆ័យអធិករណ៍សង្ឃ : ព្រះវិន័យធម្ម, លោកវិន័យធម្ម; ប៉ុន្តែដល់មក ព.ស. ២៥០៥ គ.ស ១៩៦១ ឋានន្តរនេះបានផ្លាស់ទៅជា ធម្មធរ ” អ្នកទ្រទ្រង់ធម៌ ” ដូច្នេះវិញ ព្រោះពាក្យថា វិន័យធម្ម ពុំសមតាមរបៀបវេយ្យាករណ៍បាលី ( ជាគូគ្នានឹង វិន័យធរ ) វិន័យធរ (–ធ; បា.វិនយ– ) អ្នកទ្រទ្រង់វិន័យ, អ្នកចេះវិន័យ ។ ខ្មែរប្រើជាឋានន្តរសមណស័ក្កិទីឋានានុក្រម ( តាំងភិក្ខុអ្នកចេះវិន័យ ) មានមុខការខាងវិនិច្ឆ័យកាត់សេចក្ដីអធិករណ៍សង្ឃ : ព្រះវិន័យធរ, លោកវិន័យធរ ( ជាគូគ្នានឹង ធម្មធរ ឬ ធម្មកថិក ) ។ វិនយបញ្ញត្តិ (–ប័ញ-ញ៉ាត់; បា. វិនយប្បញ្ញត្តិ; សំ. –ប្រជ្ញប្តិ ) បញ្ញត្តិក្នុងវិន័យ ។ វិនយបិដក (–ដក់ ) ចំណែកគម្ពីរពុទ្ធសាសនាមួយប៉ែកខាងវិន័យ ។ វិនយវាទ ពាក្យពោលអាងវិន័យ ។ វិនយវាទី ឬ –វាទិន អ្នកពោលអាងវិន័យ, អ្នកនិយាយប្រកាន់តាមវិន័យ ( បើស្រ្តីជា វិនយវាទិនី ) ។ វិនយវិវាទ ការឈ្លោះប្រកែកជជែករកឲ្យឃើញខុសត្រូវតាមវិន័យ ។ វិន័យសិក្ខា ការសិក្សាវិន័យ; សិក្ខាបទក្នុងវិន័យ ។ វិនយានុគ្រោះ ( < វិនយ + អនុគ្រោះ ) ការលើកតម្កើងវិន័យ; ការលើកយកច្បាប់ជាធំ, ជាអាង ។ ល ។ យុទ្ធវិន័យ (–យុត-ធៈ–) ច្បាប់ចម្បាំង, ច្បាប់សឹក ។ យោធវិន័យ ( –ធៈ– ) ច្បាប់យោធា, ច្បាប់សម្រាប់ទាហាន។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)