Posted on Leave a comment

តើពាក្យ «វិបាក» មានន័យដូចម្ដេច ?


វិបាក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើរចាស់, ទុំ, ឆ្អិន; ការចម្អិន; ការទ្រុឌទ្រោម; ដំណើររលួយ ។ ផលបុណ្យ ឬ ផលបាប។
ឧទាហរណ៍៖ ទទួលវិបាក, តាមវិបាក ។ វិបាកចិត្ត ចិត្តជាស្នាមគំនូសរបស់កុសលឬអកុសល ។ វិបាកទាយក ( –យក់ ) កម្មដែលឲ្យផល ។ វិបាកទុក្ខ ទុក្ខដែលកើតអំពីផលបាប ។ វិបាកសុខ សុខដែលកើតអំពីផលបុណ្យ ។ វិបាកសោក សោកដែលកើតព្រោះផលបាប ។ វិបាកាវសេស ( បា. < វិបាក + អវសេស “សំណល់” ) សំណល់ផលកម្ម, សេសបាប ។ ល ។ កម្មវិបាក ផលកម្ម ( ជាបុណ្យឬជាបាប ) ។ ម. ព. ពិបាក ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply