Posted on Leave a comment

តើពាក្យ «វិប្បយោគ» មានន័យដូចម្ដេច ?


វិប្បយោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) សេចក្ដីព្រាត់ប្រាសចាកគ្នា, ការប្រាសនិរាស; ដំណើរបែកឃ្លាតចាកចេញពីគ្នា : មានវិប្បយោគ ។ វិប្បយោគទុក្ខ ទុក្ខព្រោះការព្រាត់ប្រាស ។ វិប្បយោគភ័យ ភ័យអំពីការព្រាត់ប្រាស ។ ល ។ បិយវិប្បយោគ ( ប៉ិយ៉ៈ– ) ការព្រាត់ប្រាសចាកបុគ្គលឬរបស់ជាទីស្រឡាញ់ ។ បុត្តវិប្បយោគ ( ប៉ុត-តៈ– ) ការពា្រត់ប្រាសចាកបុត្រ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply