វិមជ្ឈការ
👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រាជរដ្ឋាភិបាលប្រគល់ឱ្យក្រុមប្រឹក្សានូវភាពជាម្ចាស់លើមុខងារ សិទ្ធិអំណាច និងធនធាន ដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់មូលដ្ឋាន។ ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋមូលដ្ឋានលើបញ្ហាទាំងនេះ។
ការផ្ទេរសិទ្ធិអំណាច ធនធានហិរញ្ញវត្ថុ និងការទទួលខុសត្រូវពីស្ថាប័នថ្នាក់លើទៅស្ថាប័នថ្នាក់ក្រោមដើម្បីបំពេញមុខងារ និងភារកិច្ចនានា។
ឧទាហរណ៍៖ ការដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្រ្តថវិកា ថវិកាកម្មវិធី និងអង្គភាពថវិកា មានគោលបំណងផ្លាស់ប្តូរជាបណ្តើរៗនូវប្រព័ន្ធគ្រប់គ្រងថវិកាកម្ពុជាពីការផ្តោតលើធាតុចូល និងមជ្ឈការ ទៅផ្តោតលើលទ្ធផល និងវិមជ្ឈការដែលត្រូវសម្រេចឱ្យបាននៅឆ្នាំ២០២០។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖