វិស្សម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការសម្រាក; ការឈប់សម្រាក, ដំណើរឈប់ ( មិនធ្វើការ ); ការសំណាក់។ វិស្សមកាល, វិស្សមមាស ឬ វិស្សមោកាស ( បា. < វិស្សម + ឱកាស ) ពេល, ខែ ឬឱកាស ដែលឈប់សម្រាកមិនធ្វើការឬមិនចូលសាលារៀន ។ វិស្សមដ្ឋាន ទីសម្រាប់ឈប់សម្រាក; ទីសម្រាប់សំណាក់; ទីសម្រាប់ចត, ទីសំចត ។ វិស្សមមាល ឬ វិស្សមសាលា រោងសម្រាប់សំណាក់, សាលាសំណាក់ ។ វិស្សមសង្គ្រាម ការឈប់ច្បាំង, ការស្ងប់សឹក; ប្រទេសដែលស្ងប់ឥតចម្បាំង ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖