វុត្ត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឧក្ត ) ដែលបានពោល, បាននិយាយ, បានថ្លែង, បានថា រួចមកហើយ ។ សម្រាប់ប្រើជាបទសមាសរៀងពីខាងដើមនាមនាម, ដូចជា វុត្តការណ៍ ហេតុ, ដំណើរ ដែលបាននិយាយរួចមកហើយ ។ វុត្តដ្ឋាន ( វុត-ត័ត-ឋាន ) កន្លែងដែលបាននិយាយរួចមកហើយ; កន្លែងដែលបាននិយាយគ្នា។ វុត្តន័យ ន័យដែលបានពោលរួចហើយ ។ វុត្តនិយម ( –យំ ) ឬ –និយាម កំណត់, កំណត់ហេតុ ឬទំនង ដែលបាននិយាយរួចមកហើយ ។ វុត្តប្បមាណ ( វុត-ត័ប-ប៉ៈម៉ាន ) ប្រមាណ, សន្ទង់, ខ្នាត ដែលបាននិយាយរួចមកហើយ ។ វុត្តភាព ភាព, បែបបទ,ដំណើរ ដែលបាននិយាយរួចមកហើយ ។ វុត្តវាចា ឬ –វាទ សម្ដីដែលបាននិយាយរួចមកហើយ ។ វុត្តានុក្រម ( –ក្រំ; < បា. វុត្ត + សំ. អនុក្រម “លំដាប់” ) លំដាប់នៃពាក្យដែលបាននិយាយរួចហើយ ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖