Posted on Leave a comment

តើពាក្យ «សកម្មកិរិយា» មានន័យដូចម្ដេច ?


សកម្មកិរិយា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សកម៌ក្រិយា ) កិរិយាសព្ទប្រកបដោយកម្ម គឺកិរិយាសព្ទដែលកាលណានិយាយ ត្រូវស្រែកហៅអំពើដែលត្រូវធ្វើមកផង, ដូចជា ធ្វើ, ស៊ី, ទទួល, វាយ, បិទ ជាដើម ។

ឧទាហរណ៍៖ ធ្វើការ, ស៊ីបាយ, ទទួលសំបុត្រ, វាយស្គរ, បិទទ្វារ; ការ, បាយ, សំបុត្រ, ស្គរ, ទ្វារ ជាកម្ម “អំពើ” របស់ ធ្វើ, ស៊ី, ទទួល, វាយ, បិទ ដែលជា សកម្មកិរិយា; ហៅថា សកម្មធាតុ ក៏បាន ( ព. វ. ) ។ ព. ផ្ទ. អកម្មកិរិយា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply