សកាយនិរុត្តិ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. –និរុក្តិ ) និរុត្តិរបស់ខ្លួន និរុត្តិរៀងខ្លួន គឺភាសាសម្ដីរបស់មនុស្សរាល់ជាតិក្នុងសកលលោក ដែលមានសូរសព្ទផ្សេងគ្នា ថាអ្វី ហៅអ្វីផ្សេងៗពីគ្នា; ទោះបីសម្ដីនោះជាសំស្រ្តឹត ឬជាបាលីដែលមានអត្ថន័យត្រូវគ្នាតែមួយ ក៏អានឮសូរសព្ទផ្សេងគ្នាខ្លះៗដែរ ដូចជាបាលីថា បញ្ច ( ប្រាំ ) នេះ ជនជាតិខ្លះអានថា បុ័ញ-ចៈ ខ្លះថា បុ័ន-ចៈ ខ្លះថា បុ័ញ-ចឺៈ ខ្លះថា ប៉េញ-សៈ ខ្លះថា ប៉ោញ-ចៀៈ ខ្លះថា ប៉ោង-ចៀៈ; យ៉ាងនេះហៅថា សកាយនិរុត្តិ ឬ សកនិរុត្តិ ក៏បាន ព្រោះអានតាមដំណើរអណ្ដាតដែលរលាស់ថាកើតរៀងរាល់ខ្លួននៃជនជាតិនីមួយៗក្នុងសកលលោក ។ ក្នុងវិនយបិដកខុទ្ទកវត្ថុក្ខន្ធក មានចែងថា ព្រះសក្យមុនីសម្ពុទ្ធទ្រង់អនុញ្ញាតថា ឲ្យភិក្ខុទាំងឡាយអានបាលីពុទ្ធវចនៈតាមសកាយនិរុត្តិចុះ ( ព្រោះព្រះអង្គជ្រាបច្បាស់ថា នឹងបង្គាប់ឬដាក់កម្រិត ឬក៏បង្ខំពួកភិក្ខុ ដែលមានជាតិផ្សេងៗគ្នារាល់ប្រទេសឲ្យអានបាលីពុទ្ធវចនៈថាឲ្យមានសំឡេងត្រូវគ្នាតែបែបមួយពុំកើតឡើយ ដ្បិតមានការកម្រើកអណ្ដាតរលាស់ថាចេញវចីភេទឮផ្សេងគ្នា តាមធម្មតារបស់មនុស្សរាល់ជាតិក្នងលោកទាំងមូល )។ ម. ព. និរុត្តិ ទៀតផង។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)