Posted on Leave a comment

តើពាក្យ «សក់» មានន័យដូចម្ដេច ?


សក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈមួយប្រភេទ ជាសរសៃល្អិតៗដុះលើក្បាលមនុស្សឬលើក្បាលសត្វពួកខ្លះ : កាត់សក់ សិតសក់ បួងសក់ កោរសក់ សក់សេះ។ សក់ក រោមរឹងសរសៃថ្លោសៗ ដុះលើដងកសេះ ( ទីទៃពីសក់ក្បាលនិងសក់ស្វាយរបស់វា ) ។ សក់កណ្ដាញ់ សក់ដែលក្រញាញ់ចាក់ស្រែះ ជាប់បេះមិនចេញដូចគេព្រលាំងជ័រ ។ សក់ក្រញាញ់ សក់រួញរេញមិនរាប ។ សក់គោលិទ្ធ ( ព. ប្រ. ) សក់បាក់ក្រាបរាបលើសាច់ក្បាលវៀចប៉ាន់ប៉ែវដោយអន្លើ ។ សក់ពោត ( ព. ប្រ. ) សរសៃល្អិតៗ ទន់ល្មៃដែលកើតមាននៅខាងចុងផ្លែពោត មានសណ្ឋានស្រដៀងនឹងសរសៃសក់ ។ សក់ព្រៃ សក់កំណើតដែលដុះលើក្បាលកូនខ្ចីតាំងពីនៅក្នុងផ្ទៃមាតាមក : មង្គលកោរសក់ព្រៃ។ សក់រួញអង្គាដី ( ព. ប្រ. ) សក់ស្លូតដែលរួញរមួលខ្ពស់ខ្លះទាបខ្លះ ។ សក់ស្លូត ( ព. ប្រ. ) សក់មិនរួញមិនក្រញាញ់ មិនរបះរបើង។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកេសា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply