Posted on Leave a comment

តើពាក្យ «សក់ក័ន្ដ» មានន័យដូចម្ដេច ?


សក់ក័ន្ដ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកាត់សក់ ។ សៀមសរសេរជា ឝកក័ន្ដ ( សុក-កាន់), ឝក ( សុក ) “សក់” ជាពាក្យខ្មែរ + ក័ន្ដ < បា. កន្ត, សំ. កាន្ត “កាត់” = កាត់សក់ សំដៅសេចក្ដីថា “កាត់ជុក ឬកាត់កំប៉ោយ”; លុះចំណេរតមកប្រើក្លាយជា សុក័ន្ត ឬ សុកាន្ត “កាត់ដោយប្រពៃ” ជួនប្រើជា សោក័ន្ត ឬ សោកាន្ត ក៏មាន, សំដៅសេចក្ដីថា “ការកាត់ជុក ឬការកាត់កំប៉ោយ” ដែរ, ហៅថា កេសាក័ន្ដ ក៏មាន, ហៅចំពោះតែការកាត់ជុក ព្រះរាជកុមារឬព្រះរាជកុមារី ក្នុងព្រះរាជពិធី, ពាក្យធម្មតាហៅកោរជុក, រាប់ជាការមង្គលមួយប្រភេទ សម្រាប់ប្រទេសខ្មែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply