Posted on Leave a comment

តើពាក្យ «សក្យ​ជនបទ, –រដ្ឋ ឬ សាក្យ –» មានន័យដូចម្ដេច ?


សក្យ​ជនបទ, –រដ្ឋ ឬ សាក្យ —


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនបទ​ ឬ​ដែន​របស់​ពួក​សាក្យ “ក្នុង​សម័យ​ពី​ដើម​រៀង​មក​ដល់​ពុទ្ធ​កាល មាន​ក្រុង កបិល​វត្ថុ ឬ កបិល​ព័ស្តុ ជា​រាជធានី; សម័យ​ឥឡូវ​នេះ ដែន​នោះ​ប្រែ​ឈ្មោះ​ជា នេប៉ាល Nepal, រាជ​ធានី​ឈ្មោះ កដ្ឋមណ្ឌូ Katthamandu កដ្ឋមណ្ឌូ; នេប៉ាល” ប្រែ​ថា “ប្រទេស​រក្សា​នូវ​ទម្លាប់​ល្អ​របស់​ខ្លួន​មិន​ឲ្យ​បាត់”; កដ្ឋមណ្ឌូ បំប្លែង​ចេញ​ពី​ពាក្យ កដ្ឋមណ្ឌប ប្រែ​ថា “ក្រុង​មាន​សុទ្ធ​តែ​ផ្ទះ​ឈើ” ដ្បិត​ក្រុង​នេះ​កាល​ដែល​គេ​ចាប់​ផ្តើម​សាង​ជា​ដំបូង គេ​សង់​សុទ្ធ​តែ​ផ្ទះ​ឈើ​ខ្លឹម​ដែល​មាន​សាច់​ធន់​ជាប់​បាន​យូរ… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply