សង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឲ្យតម្លៃរបស់ដែលទិញឬដែលខ្ចីគេមកឬចេញថ្លៃឲ្យគេជាជំនួសរបស់ដែលខូច ដែលវិនាសព្រោះខ្លួន ។
ឧទាហរណ៍៖ សងបំណុល, សងថ្លៃស្រូវគេ ។
ហូរវិលត្រឡប់ឡើងវិញព្រោះមានទីទើសម្ខាង ។
ឧទាហរណ៍៖ ទឹកហូរសង ។
ធ្វើការតបឲ្យគេវិញ ព្រោះគេបានធ្វើឲ្យខ្លួនមុនរួចហើយ ។
ឧទាហរណ៍៖ សងដៃគេ ឬ សងវេរគេ ( ម. ព. វេរ ន. ផង ) ។
ឲ្យប្រាក់ឬឲ្យរបស់ទៅគេ ឲ្យគេបាត់ឈឺចិត្ត ។
ឧទាហរណ៍៖ សងជំងឺចិត្ត ។
សបសម្ដីទៅវិញ ។
ឧទាហរណ៍៖ សងសម្ដី ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖