Posted on Leave a comment

តើពាក្យ «សង្ការ» មានន័យដូចម្ដេច ?


សង្ការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សំស្ការ; បា. សង្ខារ ) សង្ខារ;… ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការលើកសពធ្វើឈាបនកិច្ច, ការគាស់ខ្មោចដុត, ការលើកខ្មោចស្រោចឆ្អឹង” និយាយបានតែជាមួយនឹងពាក្យថា “លើកសព”
ឧទាហរណ៍៖ លើកសពសង្ការ ( លើកសពសង្ខារ ); បើឲ្យត្រឹមត្រូវ គួរនិយាយថា លើកសពសំស្ការ ។

                        ( បា.; សំ. សំករ ឬ សង្ការ ) សំរាម ។ សង្ការកូដ ( សង់ការ៉ៈកូត ) គំនរ ឬពំនូកសំរាម ។ សង្ការច្ឆទ្ទក ( សង់ការ៉័ច-ឆ័ត-ទៈកៈ ឬ –ទក់ ) អ្នកចាក់សំរាម, អ្នកស៊ីឈ្នួលចាក់សំរាម; បើស្រ្តីជា សង្ការច្ឆទ្ទិកា ។ សង្ការដ្ឋាន ឬ សង្ការធាន ( សង់ការ៉័ត-ឋានឬ –រ៉ៈធាន ) កន្លែងចាក់សំរាម ។
ឧទាហរណ៍៖ កាព្យធៀបពុទ្ធភាសិតថា : ឧប្បលបទុម ដើមតូចដើមធំ ផ្ការីកក៏មាន ដែលដុះនៅក្នុង សង្ការធាន ផ្កានោះពុំបាន ច្រឡំនឹងគល់ ។សុមេធកុលបុត្ត មានប្រាជ្ញាមុត ឈ្លាសធ្លុះយង់យល់ កើតក្នុងត្រកូល ងងឹតងងល់ រែងជាបុគ្គល ភ្លឺស្វាងខុសគេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply