Posted on Leave a comment

តើពាក្យ «សង្គ្រាម» មានន័យដូចម្ដេច ?


សង្គ្រាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. សង្គាម ) ចម្បាំង, ទ័ព, សឹក ។
ឧទាហរណ៍៖ ស្រុកកើត**សង្រ្គាម ។

                       **ពាក្យ “កើត” ត្រូវបានកែតម្រូវពីពាក្យដើម “កើក” ដោយហេតុថាពុំមានពាក្យ “កើក” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

                      សង្គ្រាមជ័យ ជ័យរបស់សង្គ្រាម, ការឈ្នះចម្បាំង ( ការច្បាំងឈ្នះ ) ។ សង្គ្រាមយោធា ( សង់គ្រាមៈ–) ពួកទាហានដែលចូលកាន់សង្គ្រាម, ពួកទាហានដែលកំពុងតយុទ្ធ ។ សង្គ្រាមសីរ្ស ( សង់គ្រាមៈ-សេ; សំ. សង្គ្រាម + ឝីឞ៌ ) ក្បាលទ័ព, ទ័ពស្រួច; ទីជាប្រធាននៃទ័ព, សមរភូមិសំខាន់ ។ ល ។

                      ចម្បាំង ការប្រយុទ្ធនៃគូសត្រូវ ដែលប្រដាប់ដោយសស្រ្តាវុធ ទោះរវាងគ្នាឯងក្នុងស្រុក ឬសេនាទាហានមកពីប្រទេសដទៃក៏ដោយ ការច្បាំងទល់នឹងសឹកសត្រូវខាងក្នុង គឺរបស់ខ្លួន ក៏ហៅថា សង្គ្រាមដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply