Posted on Leave a comment

តើពាក្យ «សង្ឃាដី» មានន័យដូចម្ដេច ?


សង្ឃាដី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សង្ឃាដិ ) សំពត់ឃ្នាបឬសំពត់សម្រាប់ពាក់ពាត គឺសំពត់ដែលដេរគួបគ្នាជាពីរជាន់ឬបួនជាន់ មានផ្ទាំង ខ្ទង់ សង្កាត់ដូចគ្នានឹងឧត្តរាសង្គៈដែរ, ជាបរិក្ខាររបស់បព្វជិតពុទ្ធសាសនិក, សម្រាប់ប្រើឃ្លុំការពាររងា, សម្រាប់បត់ជាផ្នត់ពាក់ពាតលើឧត្តរាសង្គៈក្នុងកាលធ្វើសង្ឃកម្ម ឬបត់ប្រើជាកម្រាលសិងមួយដងមួយកាលក៏បាន
ឧទាហរណ៍៖ ភិក្ខុតម្រួតសង្ឃាដីជាមួយនឹងឧត្តរាសង្គៈឃ្លុំចូលទៅក្នុងភូមិ; ភិក្ខុពាក់សង្ឃាដីធ្វើឧបោសថកម្ម ( ព. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply