Posted on Leave a comment

តើពាក្យ «សញ្ញាណ» មានន័យដូចម្ដេច ?


សញ្ញាណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំជ្ញាន ) សេចក្ដីដឹងជាក់ ការយល់ច្បាស់,ឮ សេចក្ដីចូលចិត្តស៊ប់; គ្រឿងសម្គាល់ អ្វីៗដែលប្រើជាគ្រឿងសម្គាល់កិច្ចការនីមួយ; យីហោ។ សញ្ញាណប័ដ ( ស័ញ-ញ៉ាណៈបាត់ ) ដំបារឬបន្ទះស្ពាន់ជាដើម ដែលឆ្លាក់ឬសរសេរអក្សរជាគ្រឿងសម្គាល់ការអ្វីមួយ ដែលធ្លាក់ឬសរសេរយីហោ ( ម. ព. សមញ្ញាប័ដ ក្នុងពាក្យ សមញ្ញា ផង )។
ឧទាហរណ៍៖ សេចក្តីដឹងជាក់ យល់ច្បាស់នូវអ្វីមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply