សណ្ដែកខ្មោច
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូចមួយប្រភេទ មានដើមកំណើតក្នុងប្រទេសអាមេរិកខាងត្បូង គេនាំមកដាំជាយូរណាស់មកហើយ ឥឡូវដើមសណ្តែកខ្មោចដុះឯងៗ តាមមាត់ផ្លូវ និងដីវាល។ ផ្កាលឿងជាចង្កោម គេអាចបរិភោគជារបោយបាន។ គេស្ងោរស្លឹក និងផ្លែយកទឹកផឹកជាថ្នាំលើកកម្លាំង។ គេស្ងោរគ្រាប់ដែលលីង ហើយយកទឹកផឹកសម្រាប់ព្យាបាលជំងឺគ្រុនចាញ់។ ឫសសម្រាប់ធ្វើថ្នាំបញ្ចុះ ឬថ្នាំគ្រុន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖