Posted on Leave a comment

តើពាក្យ «សណ្ដែកដី» មានន័យដូចម្ដេច ?


សណ្ដែកដី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សណ្ដែកមួយប្រភេទ ដាំយកមើមប្រើការបានច្រើនយ៉ាង ជារបរសំខាន់មួយក្នុងកម្ពុជរដ្ឋ ។
ឧទាហរណ៍៖ សណ្ដែកដីលីង តំណាប់សណ្ដែកដី។

                    ស្មៅប្រចាំឆ្នាំ មានដើមកំណើតប្រទេសអាមេរិកក្តៅ គេដាំគ្រប់ស្រុកក្នុងសកលលោក ដើម្បីយកផ្លែបរិភោគ។ ខ្មែរយើងនិយមយកសណ្តែកដីខ្ចីទៅស្ងោរស៊ី។ គ្រប់ប្រទេស គេតែងស្គាល់សណ្តែកដីទាំងអស់ ពីព្រោះគ្រាប់លីងដាក់អំបិល មានដាក់លក់គ្រប់ផ្សារ។ ប្រេងសណ្តែកដី គេប្រើសម្រាប់ធ្វើម្ហូបអាហារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply