សណ្ដែកបាយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិកម្ពស់ ០,៥០-០,៨០ ម គេដាំជាដំណាំក្នុងទ្វីបអាស៊ី។ ផ្លែ និងស្លឹកខ្ចីៗបរិភោគជាអាហារ។ គ្រាប់គេបណ្តុះ ជាសណ្តែកបណ្តុះ ដែលគ្រប់ស្រុកសកលលោក ស្គាល់ដោយធ្លាប់បរិភោគឆៅ ឬក្នុងម្ហូបផ្សេងៗជាច្រើន។ ដើមសណ្តែកបាយអាចធ្វើជីស្រស់បានល្អណាស់។ ម្សៅនៃគ្រាប់គេប្រើ សម្រាប់ធ្វើម្សៅអាហារ និងតាំងហ៊ុន។ តាមក្បួនឱសថបុរាណ គ្រាប់សណ្ដែកបាយជាថ្នាំធ្វើឱ្យនោមច្រើន ឱ្យបាត់ដុំពោះ និងឈឺក្បាល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖