Posted on Leave a comment

តើពាក្យ «សណ្ដែកសៀង» មានន័យដូចម្ដេច ?


សណ្ដែកសៀង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិ កំពស់ ០,៦០-១ ម មិនដែលដុះឯងៗទេ គឺជាដំណាំគេដាំគ្រប់ស្រុកក្នុងសកលលោក ដើម្បីយកគ្រាប់បរិភោគជាអាហារ។ គ្រាប់មានធាតុ Protéines ជាច្រើន ហេតុនេះគ្រាប់សណ្ដែកសៀង អាចជំនួសសាច់បាន។ តែគេមិនដែលបរិភោគគ្រាប់សុទ្ធសាធឡើយ ពីព្រោះពិបាកចម្អិនណាស់ គេតែងតែយកផលិតផល ពីគ្រាប់មកធ្វើអាហារ ដូចជា “ទឹកសណ្តែក, ទឹកស៊ីអីុវ, សៀងកំប៉ុង, តៅហ៊ូ” ។ល។ គ្រាប់សណ្តែកសៀង ក្លាយដោយមេដំបែ សម្រាប់ធ្វើ “ប៊ីចេង”។ ផ្នែកឧស្សាហកម្ម ធាតុ Caseine នៃសណ្តែកសៀង គេប្រើការធ្វើសរសៃសម្រាប់ត្បាយ ធ្វើសំពត់រោមចៀមក្លែងជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply