សត្ត
👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( បា.; សំ. សប្ត, សប្តន៑ ) ប្រាំពីរ ( ៧ ) ។ សត្តខណ្ឌ ( –ខ័ន ) ៧សង្កាត់, ៧ផ្ទាំង; ចីវរសត្តខណ្ឌ ចីវរមាន៧ផ្ទាំង** ។ សត្តទិន ឬ សត្តវារៈ, –ពារ ៧ថ្ងៃ **ឃ្លា “មាន៧ផ្ទាំង” ត្រូវបានកែសម្រួលពីឃ្លាដើម “មានផ្ទាំង៧” ទើបសមស្របតាមបរិបទនេះ។
ឧទាហរណ៍៖ នៅអស់សត្តទិនគឺរវាង៧ថ្ងៃ ( មួយសប្ដាហ៍ ) : ក្នុងមួយសត្តវារៈ ។
សត្តពិធ ៧ យ៉ាង, ៧បែប; ៧មុខ ។ សត្តបរិភណ្ឌ ភ្នំ ៧ សង្កាត់ដែលព័ទ្ធភ្នំព្រះសុមេរុ ។ សត្តភូមិក ដែលមានជាន់ឬថ្នាក់៧ ។
ឧទាហរណ៍៖ ផ្ទះសត្តភូមិក ( ផ្ទះ៧ជាន់ ) ។
សត្តមាស ៧ ខែ ។ សត្តាហៈ ឬ សប្ដាហៈ, សប្ដាហ័ន, សប្ដាហ៍ ( បា. សត្តាហ < សត្ត + អហ “ថ្ងៃ”; សំ. សប្តាហន៑ < សប្ត “៧” + អហន៑ “ថ្ងៃ” ) ៧ ថ្ងៃ; រវាង ៧ ថ្ងៃ, មួយខួប ៧ ថ្ងៃ
ឧទាហរណ៍៖ មួយសត្តាហៈ; សប្ដាហៈ ទី ១ ។
សត្តាហកាលិក ភេសជ្ជៈដែលភិក្ខុទទួលប្រគេនហើយត្រូវទុកខ្លួនឯង ឆាន់បានយ៉ាងយូរត្រឹម ៧ ថ្ងៃ ( ព. វិ. ពុ. ) ។ សត្តាហកិច្ច, សប្ដាហក្រឹត្យ ឬ សត្តាហករណីយកិច្ច កិច្ចធុរៈដែលភិក្ខុ-សាមណេរ អ្នកកំពុងនៅចាំវស្សា ត្រូវអធិដ្ឋានចិត្តកំណត់ថ្ងៃហើយចេញទៅនៅក្រៅអាវាសបានយ៉ាងយូរត្រឹម៦យប់ ( ព. វិ. ពុ. ) ។ ល ។
( បា. ឬ សំ. ) បុគ្គលអ្នកជាប់ជំពាក់ក្នុងអារម្មណ៍ឬក្នុងបំណង; ខ្យល់ដកដង្ហើម, ជីវិត, ប្រាណ, បុគ្គលមានជីវិត ( ក្នុងលោកទាំងអស់ ); កម្លាំង, ពលស័ក្តិ, អំណាច, សេចក្ដីក្លាហាន; អធ្យាស្រ័យ; ការតាំងចិត្ត; សេចក្ដីបរិសុទ្ធ, គុណសម្បត្តិនៃសេចក្ដីបរិសុទ្ធ; សេចក្ដីពិត; ខ្លឹមសារ; វត្ថុ; ទ្រព្យ; ធម្មតា; . . . ។ សត្តក្ខ័យ ឬ សត្វក្ស័យ ដំណើរអស់អំណាច, អស់កម្លាំង;… ។ សត្តគុណ ឬ សត្វ– គុណនៃសេចក្ដីបរិសុទ្ធ ។ សត្តឃាត ឬ សត្វ– ការពិឃាតសត្វ។
ឧទាហរណ៍៖ ទីសត្តឃាត, ផ្សារសត្តឃាត ទី, ផ្សារ ពិឃាតសត្វ ។
សត្តឃាតកៈ ឬ សត្វ– អ្នកពិឃាតសត្វ ( បើស្រ្តីជា –ឃាតិកា ) ។ សត្តឃាតដ្ឋាន ឬ សត្វឃាតស្ថាន ទីសម្រាប់ពិឃាតសត្វ ឬទីដែលពិឃាតសត្វ ។ សត្តនាយក ឬ សត្វ– ( –យក់ ) អ្នកនាំសត្វ, អ្នកទូន្មានប្រដៅសត្វ; ព្រះពុទ្ធ ។ សត្តនិករ, –និកាយ ឬ សត្វ– ពួកសត្វ ។ សត្តលោក ឬ សត្វ– ( ស័ត-ត លោក ឬ ស័ត-ត្វៈ–) លោកគឺពពួកសត្វ, ដែលរាប់ថាជាលោកមួយ ។ (ព. កា.) ។
ឧទាហរណ៍៖ រីសត្វលោក តែងមានការស្ទោក ព្រោះលោកធម៌ ឥតលាភអាក់អន់ មានលាភត្រេកអរ ចិត្តរែងត្រាច់ចរ រវើកឥតស្រាក ។ ល ។
សត្តវិជ្ជា ឬ សត្វវិទ្យា វិជ្ជាសម្រាប់រក្សាសត្វ, វិជ្ជាពេទ្យសត្វ ។ សត្តសញ្ញា សេចក្ដីសម្គាល់ថាសត្វ; សញ្ញារបស់សត្វ ។ សត្តសារ ឬ សត្វ– ខ្លឹមរបស់សត្វ; ( អ្នកមានបុណ្យអស្ចារ្យ, អច្ឆរិយមនុស្ស, ព្រះពុទ្ធ ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)