សទិស
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ច្រ. ប្រ. សទិស; សំ. សទ្ឫឝ ) ដែលដូចគ្នា, ត្រូវគ្នា, ប្រហែលគ្នា, ស្រដៀងគ្នា, លាំគ្នា ( ព. ផ្ទ. វិសទិស ឬ វិសាទិស ) ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សៈទិ-សៈ ឬ សា-ទិ-សៈ, ដូចជា : សទិសន័យ ន័យដូចគ្នាឬស្រដៀងគ្នា ( ព. ផ្ទ. វិសទិសន័យ ) ។ សទិសព័ណ៌ ឬ –វណ្ណ ព័ណ៌ឬសម្បុរដូចគ្នា, ស្រដៀងគ្នា ( ព. ផ្ទ. វិសទិសព័ណ៌ ឬ –វណ្ណ ) ។ សទិសភាព ភាពត្រូវគ្នា, បែបស្រដៀងគ្នា ( ព. ផ្ទ. វិសទិសភាព ) ។ សទិសសព្ទ សព្ទដែលមានសេចក្ដីលាំគ្នាឬស្រដៀងគ្នា
ឧទាហរណ៍៖ ឧត្ដម, ខ្ពង់ខ្ពស់, ថ្លៃថ្លា, ប្រសើរជាសទិសសព្ទប្រើជាជំនួសគ្នាបាន ( ដូច វេវចនៈ ដែរ ។ ព. ផ្ទ. វិសទិសសព្ទ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖