Posted on Leave a comment

តើពាក្យ «សទ្ទ» មានន័យដូចម្ដេច ?


សទ្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝព្ទ ) សព្ទ គឺសូរ, សូរសព្ទ; សំឡេង, សំនៀង, ភាសា, ពាក្យ, សម្ដី, សម្រែក ។ សទ្ទកោវិទ អ្នកឈ្លាសក្នុងភាសា; អ្នកឈ្លាសក្នុងវេយ្យាករណ៍ ។ សទ្ទឃោស សូរគឹកកង, សូររំពង ។ សទ្ទន័យ ន័យ, គោលរបស់ភាសា ។ សទ្ទវិបល្លាស ដំណើរភ្លាត់សព្ទ, ការប្រែប្រួលសព្ទ ។ សទ្ទវិសេស គម្ពីរនិយាយអំពីសព្ទផ្សេងៗ ដែលទាក់ទងដោយវេយ្យាករណ៍ភាសាបាលី ( ហៅក្លាយជា សទ្ទាវិសេស ក៏មាន ) ។ សទ្ទសញ្ញា ការសម្គាល់ដោយសូរសព្ទ; ការបញ្ចេញវាចាថា សាធុ! ។ សទ្ទសាស្រ្ត ឬ សព្ទ– គម្ពីរកែសព្ទ; វេយ្យាករណ៍, គម្ពីរពួកវេយ្យាករណ៍ ។ សទ្ទានុក្រម ( < បា. សទ្ទ + សំ. អនុក្រម ) វចនានុក្រម, បទានុក្រម ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply