Posted on Leave a comment

តើពាក្យ «សទ្ធិវិហារិក» មានន័យដូចម្ដេច ?


សទ្ធិវិហារិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សាធ៌ម៑ “ជាមួយ” + វិហារិក “អ្នកនៅ” ) អ្នកនៅជាមួយ គឺភិក្ខុ ឬសាមណេរដែលជាសិស្សរបស់ឧបជ្ឈាយ៍ ត្រូវនៅក្នុងអំណាចឧបជ្ឈាយ៍ឲ្យលោកមើលការខុសត្រូវស្ដីប្រដៅជានិច្ច ។
ឧទាហរណ៍៖ សទ្ធិវិហារិកជាសិស្សរបស់ឧបជ្ឈាយ៍, អន្តេវាសិក ជាសិស្សរបស់អាចារ្យ ( ព. វិ. ពុ. ) ។

                     សទ្ធិវិហារិកវត្ត ឬសទ្ធឹ– ( –រិ-កៈវ័ត ) វត្តគឺការមើលថែទាំនិងការទំនុកបម្រុង ដែលឧបជ្ឈាយ៍ត្រូវធ្វើដល់សទ្ធិវិហារិក ( ព. វិ. ពុ. ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply