Posted on Leave a comment

តើពាក្យ «សន្ធឹក» មានន័យដូចម្ដេច ?


សន្ធឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរលាន់ឮខ្លាំង; សូរសព្ទដែលលាន់ឮរំពងគួរឲ្យស្ងើប ។
ឧទាហរណ៍៖ សន្ធឹកខ្យល់ព្យុះ សន្ធឹករលកសមុទ្រ។

                      គុ. ឬ កិ. វិ. ដែលច្រើនហួសប្រមាណ, ច្រើនក្រៃ : បានអីវ៉ាន់សន្ធឹក; មនុស្សមកសន្ធឹកណាស់, ត្រូវគេស្ដីឲ្យសន្ធឹក ។ ពេញសន្ធឹក ពេញកម្លាំង, ពេញអំណាច ។ សន្ធឹកសន្ធាប់ សន្ធាប់ឮសូរខ្លាំងឬសូរឮខ្លាំងដូចគេស្រែកសន្ធាប់ ។ ហ៊ឹកហ៊ាក់ខ្លាំង, ដែលរុងរឿងខ្លាំង : គេធ្វើបុណ្យសន្ធឹកសន្ធាប់ណាស់ ( ព. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply