Posted on Leave a comment

តើពាក្យ «សន្និដ្ឋាន» មានន័យដូចម្ដេច ?


សន្និដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំនិឞ្ឋន ឬ សន្និឞ្ឋន ) សេចក្ដីចូលចិត្ត, ការយល់ជាក់, ការយល់ឃើញស៊ប់, ការរួមគំនិតជាមួយ ។
ឧទាហរណ៍៖ ធ្វើសន្និដ្ឋាន, ដោយសន្និដ្ឋានថា . . . ។

                     ខ្មែរប្រើជា កិ. ក៏មាន “ចូលចិត្ត, យល់ជាក់,…” : គួរសន្និដ្ឋានបានដោយងាយ ។ សន្និដ្ឋានចេតនា ( សន់-និត-ឋាន៉ៈចេតៈន៉ា ) ចេតនាដែលយល់ស៊ប់ គឺគំនិតដែលចុះស៊ប់យល់ជាក់មិនភ្លេច : ធ្វើការដោយសន្និដ្ឋានចេតនា ។

                      បញ្ចប់ បង្ហើយ ចូលចិត្ត យល់ជាក់ ទាញយករឿង ដំណើរណាមួយមកធ្វើជាការវិនិច្ឆ័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply