Posted on Leave a comment

តើពាក្យ «សន្និបាត» មានន័យដូចម្ដេច ?


សន្និបាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំនិបាត ឬ សន្និ– ) ការប្រជុំ, ការចួបជុំ; ការប្រមូលរួបរួមគ្នា; ការលាយផ្សំគ្នា ។
ឧទាហរណ៍៖ ធ្វើសន្និបាត ។

                      ក្នុងសន្និបាត ក្នុងទីប្រជុំ ។ ក្រុមសន្និបាត ក្រុមអ្នកប្រជុំធ្វើការរួមគ្នា, ក្រុមជំនុំ ។ ទីសន្និបាត ទីប្រជុំ ។ បើរៀងពីខាងដើមសព្ទដទៃ អ.ថ. សន់-និ-ប៉ាតៈ ឬ –បាត, ដូចជា : សន្និបាតជាតិ ជាតិមនុស្សផ្សេងៗគ្នាដែលរួបរួមទុកដូចជាជាតិមួយ នៅក្នុងអំណាចច្បាប់រាជការតែមួយ
ឧទាហរណ៍៖ ពួកសន្និបាតជាតិ ។

                     សន្និបាតដ្ឋាន ឬ –ស្ថាន ទីដែលប្រជុំគ្នា, ទីសម្រាប់ប្រជុំ ។ សន្និបាតមាល, –សភា, –សាលា រោងសម្រាប់ប្រជុំ ។ សន្និបាតរោគ រោគច្រើនយ៉ាងដែលប្រជុំកើតតំណាលគ្នាតែក្នុងរូបមួយ ( ហៅ សន្និបាតាពាធ ក៏បាន ) ។
ឧទាហរណ៍៖ ការជួបជុំ ការប្រជុំគ្នាដើម្បីជជែកពិភាក្សាអំពីកិច្ចការផ្សេងៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply